Khem Veasna

ខឹម វាសនា




ខឹម-វាសនា គឺជាអ្នកនយោបាយកម្ពុជា ។ លោកធ្លាប់ជាសាមាជិកនៃគណបក្សសមរង្ស៊ី និងត្រូវបានគេបោះឆ្នោតតំណាងអោយខេត្តព្រៃវែងនៅ ក្នុងរដ្ឋសភាកម្ពុជានៅឆ្នាំ២០០៣ ។ លោក ខឹមវាសនា បច្ចុប្បន្នជា​ប្រមុខគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យនៃប្រទេសកម្ពុជា។ លោកជាមនុស្សម្នាក់ដែលមានទស្សនៈវិស័យសម្ភយុទ្ធ ដើម្បីដោះស្រាយបញ្ហាជាតិខ្មែរ។ ខឹម-វាសនា គឺជាអ្នកនយោបាយកម្ពុជា ។ លោកធ្លាប់ជាសាមាជិកនៃគណបក្សសមរង្ស៊ី និងត្រូវបានគេបោះឆ្នោតតំណាងអោយខេត្តព្រៃវែងនៅ ក្នុងរដ្ឋសភាកម្ពុជានៅឆ្នាំ២០០៣ ។

ជីវប្រវត្តិ 

លោក ខឹម វាសនា នាមត្រកូល និងនាមខ្លួន ៖ ខឹម វាសនា ភេទ ប្រុស ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កើតថ្ងៃ ១១ធ្នូ ១៩៧១ ។ ទីកន្លែងកំណើត ភូមិពានា ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្ដព្រៃវែង ។អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ១៣ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។កំរិតចំណេះវិជ្ជាទូទៅ កំរិតវប្បធម៌បរិញ្ញាបត្រនីតិសាស្ដ្រ ។ កំរិតបណ្ដុះបណ្ដាលវិជ្ជាជីវ អ្នកនិពន្ធ និង ដឹកនាំរឿង ។ ចំណេះដឹងភាសាបរទេស អង់គ្លេស ។ អំពីសកម្មភាពផ្ទាល់ខ្លួន ៖
  • ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ៖ សិស្ស
  • ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ៖ និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន
  • ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ ៖ និស្សិតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
  • ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ៖ មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ
  • ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ ៖ សមាជិក គណបក្សសមរង្ស៊ី
  • ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង
  • មុខងារក្នុងគណបក្សនយោបាយ ៖ ប្រធានគណបក្ស
ស្ថានភាពគ្រួសារ នៅលីវ ឪពុកឈ្មោះ ខឹម ហួត (ស្លាប់) ម្ដាយឈ្មោះ សេក ហេង (ស្លាប់) ។