Mechanisms


យន្ត​ការ​៨​ចំណុច​ និង​ការ​បក​ស្រាយ​ខ្លីៗ​ពី​សារ​ប្រ​យោជ​ន៍​របស់​ចំណុច នីមួយៗ​


យន្ត​ការ​៨​ចំណុច​ និង​ការ​បក​ស្រាយ​​ខ្លឹម​សារ​ខ្លីៗ​ពី​សារ​ប្រ​យោជ​ន៍​របស់​ចំណុច​នីមួយៗ​ ដើម្បី​រៀប​ចំ​សង្គម​ប្រជា​ធិប​តេយ្យ​ដែល​សិទ្ធិ​និង​អំណាច​ស្ថិត​ក្នុង​ កណ្តាប់​ដៃ​របស់​ប្រ​ជា​ពលរដ្ឋ​ ហើយ​សិទ្ធិ​និង​អំណាច​ត្រូវ​ធានា​ដោយ​ ប្រ​ព័ន្ធ​មួយ​ជា​អចិន្ត្រៃយ៏​

១. ​ត្រូវ​កំណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្រ្តី​ ( ត្រឹម​ពីរ​អា​ណត្តិ​ ) ៖ ​ការ​កំណត់​ត្រឹម​ពីរ​អា​ណត្តិ​នេះ​ គឺ​ជៀស​វាង​កុំ​ឲ្យ​នាយ​ក​រដ្ឋ​មន្រ្តី​ មាន​ឱ​កាស​បង្កើត​ជា​បណ្តាញ​ខ្សែ​រយៈ​ គ្រួសារ​ បក្ស​ពួក​ក្នុង​គ្រប់​ស្ថា​ប័ន​រដ្ឋ​ពង្រឹង​អំណាច​រហូត​ដល់​បង្កើត​ជា​ របប​ផ្តាច់​ការ​ បក្ស​ពួក​ក្រុម​គ្រួសារ​និយម​ បំផ្លាញ​ដល់​ផល​ប្រ​យោជន៍​ជាតិ​ និង​ប្រ​ជាជន​។​

២. ​នាយករដ្ឋ​មន្រ្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ ខ្លួន​ឯង​ ៖ ​ការ​ បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ខ្លួន​ឯង​ ស្មើ​នឹង​ការ​បង្កើត​ក្រុម​ប្រ​ដាប់​អាវុធ​មួយ​អាច​ជា​លទ្ធ​ភាព​យក​ទៅ​ បំរើ​មហិ​ច្ឆិតា​អ្នក​គ្រប់​គ្រង​ ធ្វើ​ការ​គៀប​សង្កត់​ ឬ​គំរាម​កំហែង​ដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​រក្សា​ និង​បន្ត​ក្រាញ​ក្នុង​អំណាច​របស់​ខ្លួន​។

៣. ​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​រស់​នៅ​ក្នុង​និ​វេសន​ដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋ​ ៖ ​គឺ​ជា​វិធាន​ការ​ ជួយ​ដល់​ការ​ការ​ពារ​សន្តិ​សុខ​ និង​ទំនុក​បំរុង​ជី​វភាព​គ្រួសារ​នាយក​រដ្ឋ​មន្រ្តី​ ប្រកប​ដោយ​ សុខុ​មាល​ភាព​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​ការងារ​ ទទួល​ខុស​ត្រូវ​ខ្ពស់​ បំរើ​ ប្រទេស​ជាតិ​ ហើយ​ក៏​ជា​ការ​ផ្តល់​ មុខ​មាត់​ដល់​ប្រ​ទេស​ជាតិ​ផង​ដែរ។​

៤. ​បង្កើតតុលា​ការ​រដ្ឋ​បាល​ ៖ ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពល​រដ្ឋ​ ប្តឹង​ចំពោះ​ទង្វើ​មិន​សម​ស្រប​ ឬ​រំលោភ​របស់​មន្រ្តី​រាជ​ការ​ ក្នុង​ការ​បំពេញ​ការងារ​ ឬ​ពល​រដ្ឋ​អាច​ប្តឹង​ឲ្យ​ស្ថា​ប័ន​នេះ​ពិនិត្យ​លើ​ភាព​មិន​ស្រប​ច្បាប់​ នៃ​លិខិត​ស្នាម​ ឬ​សេច​ក្តី​សម្រេច​ ផ្សេងៗ​ចេញ​ដោយ​អង្គ​ភាព​រដ្ឋ​បាល​សា​ធារណៈ​គ្រប់​ជាន់​ថ្នាក់​ ។

៥. ​ឋានន្តរ​សក្តិ៍​ចាប់​ពី​ឧត្តម​សេនីយ៍​យោធា​ និង​នគ​របាល​ត្រូវ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​សភា​ ៖ ​វិធាន​ការ​នេះ​ គឺ​ដើម្បី​ឲ្យ​សភា​ជា​តំណាង​របស់​ពល​រដ្ឋ​ អាច​មាន​ឥទ្ធិ​ពល​ខ្លះ​ទៅ​លើ​នាយ​ទា​ហាន​ និង​ នាយ​នគ​របាល​ជាន់​ខ្ពស់​ ដែល​ជា​អ្នក​បញ្ជា​លើ​កង​កំលាំង​ប្រដាប់​អាវុធ​ រក្សា​បូរណ​ភាព​ទឹក​ដី​ និង​សន្តិ​សុខ​ ស្ថេរ​ភាព​សង្គម ​ហើយ​ក៏​អាច​ជួយ​ទប់​ស្កាត់​ ការ​ប្រើ​ប្រាស់​កង​កំលាំង​ប្រដាប់​ អាវុធ​ជា​ឧប​ករណ៍​ផ្តាច់​ការ​របស់​មេ​គណ​បក្ស​កាន់​អំណាច​ផង​ដែរ​។

៦. ​អព្យា​ក្រិត្យ​មន្ត្រី​រាជ​ការ​ ៖ ​ការ​ដាក់​ឲ្យ​អនុ​វត្ត​ចំណុច​នេះ​ គឺ​ដើម្បី​ធានា​ការ​ចាត់​តាំង​បែង​ចែក​ការ​ងារ​ដល់​មន្រ្តី​រាជ​ការ​ចំជំ​ នាញ​ ស្រប​តាម​សម​ត្ថភាព​ បទ​ពិសោធន៍​ការ​ងារ​ និង​ផ្តល់​នូវ​សេច​ក្តី​ថ្លៃ​ថ្នូរ​ដល់​មន្ត្រី​រាជ​ការ​ដែល​ជា​ភ្នាក់​ងារ​ របស់​រដ្ឋ​ ។ ​ដូច្នេះ​ មន្ត្រី​រាជ​ការ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​មិន​លំ​អៀង​។ ​ចៀស​វាង​ការ​ប្រើ​ប្រាស់​មន្ត្រី​រាជ​ការ​ជា​ឧបករណ៍​ឃោសន​បំរើ​ប្រ​យោជន៍​ គណ​បក្ស​។​

៧. ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ ជ្រើស​រើស​ ឬ​ទំលាក់​តំណាង​ឃុំ​-សង្កាត់​/ក្រុង​-ស្រុក​-ខណ្ឌ​/​ខេត្ត​-​រាជ ​ធានី​ ៖ ​គឺ​ជា​វិធាន​ការ​ ធ្វើ​ឲ្យ​តំណាង​ពល​រដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ ទទួល​ខុស​ត្រូវ​ផ្ទាល់​ ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ អំណាច​ ហើយ​ក៏​ជួយ​កាត់​ផ្តាច់​ខ្សែ​រយៈ​បក្ស​ពួក​ ពី​ថ្នាក់​ជាតិ​ ដល់​មូល​ដ្ឋាន​ដែល​ជា​ចំណុច​ផ្តើម​ នៃ​ការ​កកើត​ នូវ​អំណាច​ផ្តាច់​ការ​ ។​

៨. ​ប្រើ​ប្រព័ន្ធ​ឯក​ត្ត​នាម​សំរាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ ៖ ប្រព័ន្ធ​ឯក​ត្តនាម​នេះ​ បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិ​ពល​របស់​មេ​បក្ស​ទៅ​លើ​អ្នក​តំណាង ​រាស្រ្ត​។ ​ឥទ្ធិ​ពល​មេ​បក្ស​អាច​ធ្វើ​ឲ្យ​តំ​ណាង​រាស្រ្ត​ បាត់​ឯក​រាជ្យ​ភាព​ ខ្វល់​ខ្វាយ​តែ​ផល​ប្រ​យោជន៍​បក្ស​ខ្លួន​ ជា​ជាង​គិត​គូរ​ដល់​ផល​ប្រ​យោជន៍​ប្រជា​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​។​ តំណាង​រាស្រ្ត​មាន​ឯក​រាជ្យ​ និង​សេរី​ភាព​គ្រប់​គ្រាន់​ ដោយ​គ្មាន​រង​សម្ពាធ​ពី​ជន​មាន​ឥទ្ធិ​ពល​ណា​ម្នាក់​នោះ​ តំណាង​រាស្រ្ត​នោះ​អាច​បំពេញ​ការ​ងារ​ជួយ​កែ​តម្រង់​រដ្ឋាភិ​បាល​ យ៉ាង​មាន​ប្រសិទ្ធ​ភាព ​និង​រៀប​ចំ​ធ្វើ​ច្បាប់​ណា​ដែល​បំរើ​ដល់​ផល​ប្រ​យោជន៍​ជាតិ​ និង​ផល​ប្រយោជន៍​ប្រ​ជាជន​ពិត​ៗ​។

The eight mechanisms are as follows:

1. Premiership shall be limited to two terms in office ONLY;

2. Prime Minister shall not be allowed to establish his own bodyguard unit;

3. Prime Minister shall be required to live in a State residence;

4. Administrative court shall be established;

5. Nomination of police and military generals shall be validated by the National Assembly;

6. Civil Servants shall be banned from political party affiliation;

7. Direct voting system shall be applied to elect or remove representatives at all levels

(Commune/Sangkat, District/Khan/Town and Province/Capital);

8. Uninominal system of election shall be applied to elect members of Parliament.